วันอังคารที่ 4 สิงหาคม พ.ศ. 2558

ជម្រាបសួរលោកអ៊ំ

លោកអុំដៀបលីទីគោរព******************ក្មួយផ្គុំម្រាមដប់ជម្រាបសួរ
អំពីចម្ងាយដោយការគួរ*************ហើយមានសំណួរចង់សួរថា។
តើអុំប្រុសនិងអុំស្រីនោះ*****************អុំមានកិតិ្ដយសដល់ខេមរា
អុំទទួលបាននូវឯកសារ*****************បានមកពីណាល្អម្លេះទេ ?
សំណួរសួរស័ព្ទដល់លោកអុំ*************មិនបាច់ប្រាប់ខ្ញុំក៏បានដែរ
ក្មួយបានជឿជាក់ថាអុំខែ្មរ*****************អុំពិតពូកែខាងទាក់ទង។
ក្មួយល្ងង់ក្មួយល្ងិតពិតមិនចេះ***********ក្មួយមានចំណេះមិនទំនង
ក្មួយចង់រៀនសូត្រពីអុំផង*************បើអុំមានក្រងសូមចែកខ្លះ។
មិនហ៊ានវែងឆ្ងាយក្លាយសូមចប់************សូមអុំប្រសព្វជួបប្រទះ
កម្លាំងមាំមួនផ្ទួនធម៌ព្រះ*********គ្មានអី្វមកប៉ះពាល់ដល់រូបកាយ។
សត្រូវពីមុខសូមរំលង**********សត្រូវក្រោយខ្នងចៀសចេញឆ្ងាយ
អុំប្រុសអុំស្រីសុខសប្បាយ****យប់ថៃ្ងប្រែក្លាយក្សេមក្សាន្ដហោង៕

ដោយចិន្តកវីខ្មែរ
 

ไม่มีความคิดเห็น:

แสดงความคิดเห็น