ជនខ្លះគិតខុស ឃើញគេសន្តោស
មិនយកទោសា ស្មានគេខ្លបខ្លាច
អំណាចអាត្មា
ស្មានខ្លួនអស្ចារ្យ
ឡើងចាងឫកខ្ពស់។
គេស្ងៀមមិនស្តី ព្រោះប្រោសប្រណី
មិនចង់តបឈ្លោះ មិនបំបាក់មុខ
ជួយទុកកិត្តិយស គេអនុគ្រោះ
ព្រោះចង់បានស្ងប់។
ប្រឈ្លោះប្រណាំង ឯងខ្សោយអញខ្លាំង
ពៀរមិនចេះចប់
បង្កបំប៉ន
បង្កើនខ្ពើមស្អប់ លុះចុងបញ្ចប់
ស្លាប់ទៅនិរយេ។
ញាតិអើយគួរគិត
អាសូរជីវិត
ជាមនុស្សដូចគេ ខំធ្វើបុណ្យទៅ
កុំនៅទំនេរ មានតែបុណ្យទេ
ជួយឲ្យសុខសាន្ត។
ដោយស្វាត សាលឿម
ไม่มีความคิดเห็น:
แสดงความคิดเห็น