วันอังคารที่ 4 สิงหาคม พ.ศ. 2558

ថាលសាវុឌ្ឍ

មើលចុះរូបភាពឯកសណ្ឋាន*************ពិតជាក្លាហានហើយសង្ហា
លោកថាលសាវុឌ្ឍពិតអស្ចារ្យ***************បំរើរដ្ឋាមេរិកាំង។
លោកពិតជាខែ្មរប្រែសក្ដិសម**********ឬកពារម្យទម្យហើយមាំខ្លាំង
ចាប់ឧក្រិដ្ឋជនមកឃុំឃាំង*************ដើម្បីរារាំងជនខុសច្បាប់។
ដូចមានពាក្យបំរើការពារ**************ប្រុសស្រីគ្រប់គ្នាត្រូវត្រងត្រាប់
ជនប្រព្រឹត្ដខុសត្រូវតែចាប់***************ដើម្បីសណ្ដាប់ធ្នាប់សង្គម។
ខ្ញុំសូមសរសើរនិងជូនពរ*****************ប្រសើរបវរដ៏ឧត្ដម
រូបលោកគ្រួសារបានជួបជុំ**************រូបប្រាណសុខដុមគ្រប់វេលា។
សត្រូវពីមុខសូមរំលង******************សត្រូវក្រោយខ្នងជួយការពារ
សត្រូវពីខាងជួយរាំងរា***********ប្រាសចាករោគាជានិរន្ដរ៍ ៕
ដោយចិិន្តកវីខ្មែរ

ไม่มีความคิดเห็น:

แสดงความคิดเห็น