មើលចុះព្រះសង្ឃគង់ស្រុកថៃ*********អង្គមានព្រះទ័យប្រោសបរិស័ទ
មន្ដគង់ត្រៀបត្រាច្រើនពេកក្ដាត់*******គ្រប់ខេត្ដចង្វាត់មកសូត្រមន្ដ។
មើលចុះព្រះសង្ឃគង់ត្រៀបត្រា*******គួរឲ្យជ្រះថ្លាខ្លាំងពេកពន់
ទតឃើញប្រទេសថៃទុក្ខធ្ងន់***********ព្រះសង្ឃនិមន្ដសង្រ្គោះជាតិ។
សូមគុណបុណ្យបារមីព្រះពុទ្ធ**********ជួយចម្លងផុតថៃផៅញាតិ
ប្រាសចាកសាមាន្យបានឃ្លាងឃ្លាត*******រោគាអាពាធឲ្យផុតទៅ។
សូមបុណ្យបារមីនៃកុសល**************កើតបានមគ្គផលគ្រប់លំនៅ
សូមឲ្យខែ្មរថៃជាញាតិផៅ**************ចាកផុតឃោឃៅក្សេមក្សាន្ដហោង៕
អនុមោទនា!***សាធុ!អនុមោទនា!***សាធុ!អនុមោទនា!***សាធុ!
ដោយចិន្តកវីខ្មែរ ២១ សីហា ២០១៥
ไม่มีความคิดเห็น:
แสดงความคิดเห็น