วันพฤหัสบดีที่ 27 สิงหาคม พ.ศ. 2558

ជូនពរខួបកំណើតស៊ិនរូស្សិត

ក្មួយស្រីស៊ិនរ៉ួស្ស៊ិតពិតជា***************ទទួលរម្យនាពីជាតិខែ្មរ
អបអរសាទរជាហូរហែ****************គុណបុណ្យតាមថែក្មួយជានិច្ច។
អំពើរក្មួយសាងអាងមគ្គផល*************ឥឡូវបានដល់អាមេរិច
ចំណែករូបពូមានពាក្យពេចន៍************សូមក្មួយកុំភេ្លចទទួលផង។
ក្នុងពេលខួបកំណើតក្មួយស្រី***********សូមបុណ្យបារមីជួយឃុំគ្រង
សត្រូវពីមុខសូមរំលង****************សត្រូវក្រោយខ្នងជួយការពារ។
សូមឲ្យក្មួយស្រីអាយុវែង**************ជីវិតចាំងចែងគ្រប់វេលា
សូមក្មួយសុខកាយគ្មានរោគា************សូមក្មួយសុខជាក្សេមក្សាន្ដហោង៕

ដោយចិន្តកវីខ្មែរ ២១ សីហា ២០១៥ 


ไม่มีความคิดเห็น:

แสดงความคิดเห็น