មើលចុះក្មួយស្រីទាំងពីរនាក់*************មានចិត្ដជឿជាក់លើបុណ្យទាន
រូបក៏ស្រស់ស្អាតចិត្ដក៏មាន********សាងបុណ្យដាក់ទានប្រសើរណាស់។
ក្មួយស្រីៗមានចិត្ដជ្រះថ្លា****************ស្ដាប់ធម៌ទេសនាហើយជឿច្បាស់
មានធម៌មេត្ដាដល់កេ្មងចាស់***********នាងមិនអៀនខ្មាសសួរសុខទុក្ខ។
ទឹកចិត្ដប្រិមប្រិយកី្ដគោរព*********************ដែលជួបជំពប់មិនរើសមុខ
តែនាងទាំងពីរសួរសុខទុក្ខ******************មិនគិតភូមិស្រុកខែ្មរដូចគ្នា។
ពូនៅឯនាយសូមសរសើរ*************************នាងមានទង្វើមហិមា
សូមក្មួយទាំងពីរបានសុខជា*****************ប្រាសចាករោគាកុំបីក្លាយ។
ឯក្មួយស្រីអង្គុយសំពះ*********************សូមក្មួយជាសះសុខសប្បាយ
សត្រូវប៉ុនប៉ងចៀសឲ្យឆ្ងាយ************សត្រូអន្ដរាយចៀសផុតហោង៕
ដោយចិន្តកវីខ្មែរ
ไม่มีความคิดเห็น:
แสดงความคิดเห็น