วันพุธที่ 5 สิงหาคม พ.ศ. 2558

សត្វស្រមោចភ្លើង

សត្វស្រមោចភ្លើងខ្លួនតូចល្អិត***********តែសត្វមានចិត្ដក្លាហានណាស់
វាទិចវាខាំបើពាល់ប៉ះ******************វានៅដេរដាសក្រៅក្នុងរន្ធ។
ដើរទៅណាមកណាទាំងហ្វូង*************កើតលិចជើងត្បូងចិត្ដទោរទន់
គ្រប់ទីភូមិស្ថានគួរគយគន់***************គ្រប់ទីតំបន់ឥតរួញរា។
សត្រូវប៉ះពាល់ដល់ទីឋាន****************ស្រមោចក្លាហានហ៊ានការពារ
មិនថាយប់ថៃ្ងគ្រប់វេលា*****************ស្រមោចជួយគ្នាសាងសុខសាន្ដ៕

ដោយចិន្តកវីខ្មែរ
 

ไม่มีความคิดเห็น:

แสดงความคิดเห็น